ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានពន្យារពេលអនុវត្តសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលស្ថិតក្រោមដែនសមត្ថកិច្ចមន្រ្តីការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពច្រកចេញ-ចូលតែមួយ រាជធានី-ខេត្ត៕
ភ្នំពេញ៖ គណៈកម្មការផ្ដល់ភាព ស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវឯកសារ និងសេវាគាំទ្រចាំបាច់នានា ជូនដល់ពលករកម្ពុជា ដែលមិនមានឯកសារគ្រប់គ្រាន់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សូមជម្រាបថា យោងតាមរបាយការណ៍នៃ ការធ្វើការជំរឿនរបស់អាជ្ញាធរថៃ គិតត្រឹមថ្ងៃថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករកម្ពុជា ចំនួន ១២៦,១៧២...