ភ្នំពេញ ៖ ក្រសួងការងារ អំពាវនាវដល់អតិថិជន និងសាធារណជនយោគយល់ និងអធ្យាស្រ័យ ដល់ការផ្តល់សេវានានា របស់បងប្អូនកម្មករនិយោជិត និងម្ចាស់អាជីវកម្ម ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំប្រពៃណីជាតិ
ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តយុទ្ធនាការ ផ្សព្វផ្សាយ អំពីកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និង វិជ្ជាជីវៈវគ្គទីពីរទៅដល់យុវជន ក្រុមគោលដៅតាមសហគមន៍ ដើម្បីផ្តល់ព័ត៌មានអំពីការ សិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមប្រចាំខែ ។ យុទ្ធនាការផ្សព្វផ្សាយនេះ បានចាប់ផ្តើមតាំងពីដើមខែមីនា ឆ្នាំ២០២៤ដើម្បីបន្តជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ បានចូលសិក្សានៅវគ្គទី២ ខណៈដែលវគ្គទី១នឹងបញ្ចប់នៅខែឧសភា...
ភ្នំពេញ ៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០២៤នេះ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនានា ដែលស្ថិតនៅក្រោម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រារព្ធកម្មវិធីបុណ្យសង្ក្រាន្ត ប្រចាំសាលារបស់ខ្លួន ជាបន្តបន្ទាប់ចាប់តាំងពី ថ្ងៃទី២៣ ខែមីនា ២០២៤ ។ ការរៀបចំកម្មវិធីបុណ្យ សង្ក្រាន្តរបស់វិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេសនេះ...
ភ្នំពេញ ៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តសម្របសម្រួលពលករខ្មែរ ដែលបាននិងកំពុងត្រលប់ មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរនឹងបន្ត សម្របសម្រួល រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយ នៃការលើកលែងតម្លៃទិដ្ឋាការ ។ នេះបើតាមលោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ...
ភ្នំពេញ៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន” ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពី ការអនុវត្តនីតិវិធីទាំងនេះ ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ ដែលកើតចេញពីការបិទសហគ្រាស គ្រឹះស្ថាន មិនដំណើរការ និងនៅពេលមានករណីក្ស័យធន ដើម្បីការពារផលប្រយោជន៍ជូន បងប្អូនកម្មករនិយោជិតឱ្យបានទាន់ពេលវេលា។ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពអគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពអគ្គិភ័យ អគ្គិសនី ការងារ ដែលមានហានិភ័យ និងការងារផ្សារ ដល់តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសជូនដំណឹង ដល់បងប្អូនកម្មករ នៅរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ៕