ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ពិនិត្យមើលអំពី ភូមិសាស្ត្រនយោបាយ បញ្ហាតំបន់ ការទូតសេដ្ឋកិច្ច និងកំណែទម្រង់ស្ថាប័ន
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងជាន់ខ្ពស់ពីស្ថាប័នជាតិពាក់ព័ន្ធ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៤ កុម្ភៈ បានឲ្យដឹងថា គោលបំណងនៃសន្និបាតនេះគឺ ដើម្បីវាយតម្លៃលើសមិទ្ធផលការងារការទូត និងរៀបចំផែនការសកម្មភាពថ្មី សម្រាប់គោលនយោបាយការបរទេសឯករាជ្យ និងផ្អែកតាមច្បាប់។...