កាលពីថ្ងៃទី២៥ខែកញ្ញា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី២៤ខែកញ្ញា ក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចំនួនជាង១០០ បានបញ្ចេញមតិយ៉ាងសកម្ម ដើម្បីគាំទ្រគោលជំហររបស់ភាគីចិន លើបញ្ហាពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xinjiang តំបន់រដ្ឋបាលពិសេសហុងកុងនិងភូមិភាគស្វយ័ត Xizang ក៏ដូចជាប្រឆាំងនឹងការធ្វើនយោបាយ នីយកម្មបញ្ហាសិទ្ធិមនុស្ស ។ សូមសួរថា...
ទាក់ទិននឹងករណីដែលពេលថ្មីៗនេះ លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានរិះគន់ចំពោះ “ជំងឺភ័យខ្លាចប្រទេសចិន”របស់ប្រទេសលោកខាងលិច លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ២៦ ខែកុម្ភៈថា ការបង្ហាញអាកប្បកិរិយា របស់លោកនាយករដ្ឋមន្ត្រី Anwar បានឆ្លុះបញ្ចាំងពីសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនក្នុងការប្រកាន់ខ្ជាប់នូវភាពឯករាជ្យម្ចាស់ការ និងស្វែងរកការអភិវឌ្ឍ។ ការអភិវឌ្ឍរបស់ចិនគឺជាកាលានុវត្តភាពសម្រាប់ពិភពលោក មិនមែនជាការគំរាមកំហែងដល់នរណានោះទេ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតសន្តិភាពប្រកបដោយភាពឯករាជ្យម្ចាស់ការ ហើយប្រឆាំងនឹងការប្រឈមមុខដាក់គ្នាជាក្រុម និងការជ្រើសរើសឈរនៅម្ខាងណា។លោកស្រី Mao...
ថ្ងៃទី១៣ខែវិច្ឆិកា លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសន្និសីទកាសែតជាប្រចាំ ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក។លោកស្រីMao Ningបានថ្លែងថា ប្រទេសចិនបានប្រកាសពីដំណឹងដែលលោកXi Jinpingប្រធានរដ្ឋចិននឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសអាមេរិកតាមការអញ្ជើញដើម្បីធ្វើកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក ហើយមេដឹកនាំទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាជាលក្ខណៈយុទ្ធសាស្រ្ត ភាពទូទៅនិងទិសដៅនៃទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជាបញ្ហាសំខាន់ដែលពាក់ព័ន្ធនឹងសន្តិភាពនិងការអភិវឌ្ឍសកលផងដែរ។ លោកស្រីMao Ningបានបន្តថា ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍៣ គឺការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិក។រំពឹងថា ភាគីអាមេរិកនឹងអនុវត្តកិច្ចសន្យាយ៉ាងជាក់លាក់ដោយមិនស្វែងរកការធ្វើសង្គ្រាមត្រជាក់និងមិនមានចេតនាបង្កការប៉ះទង្គិចជាមួយចិន ក្នុងន័យរួមជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក...
លោក WuXi ប្រធាននាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេសចិន បានលើកឡើងថា ចាប់ពីការប៉ះទង្គិចប្រដាប់អាវុធបានកើតឡើងនៅស៊ូដង់ កាលពីខែមីនាឆ្នាំនេះមក ក្រសួង-ស្ថាប័នពាក់ព័ន្ធនិងស្ថានទូតពាក់ព័ន្ធ ប្រចាំនៅបរទេស នៃក្រសួងការបរទេសចិន កងទ័ពចិន សហគ្រាសចិនបានចាត់ចែងជាបន្ទាន់ និងរៀបចំប្រតិបត្តិការជម្លៀសយ៉ាងដិតដល់ បានជម្លៀសចេញពលរដ្ឋចិនចំនួនសរុប១៥០៨នាក់ដោយសុវត្ថិភាព។ លោកWuXiបានថ្លែងដូចពោលខាងលើនេះពេលអញ្ជើញចូលរួមសន្និសីទកាសែតអំពីសភាពការណ៍ពាក់ព័ន្ធនឹងការងារកុងស៊ុលចិនក្នុងយុគសម័យថ្មី។ តាមការឧទ្ទេសនាមបានឱ្យដឹងថា ក្រៅពីពលរដ្ឋចិន ភាគីចិនបានជួយសង្គ្រោះពលរដ្ឋ នៃប្រទេសដទៃអស់ពីលទ្ធភាព សរុបបានជួយពលរដ្ឋ នៃប្រទេសចំនួន៨ រួមទាំងពលរដ្ឋប៉ាគីស្ថាន...
នៅថ្ងៃទី១០ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំថា ប្រទេសមួយចំនួនតូចមិនអើពើ នឹងការពិតជាក់ស្តែងបែបវិទ្យាសាស្រ្ត និងសភាពការណ៍ជាក់ស្តែង នៃការឆ្លងជំងឺកូវីដ ១៩ របស់ប្រទេសខ្លួនដោយទទូច អនុវត្តវិធានការដាក់កំហិត ចំពោះការចូលដែនរបស់អ្នកដំណើរចិន ដែលប្រកបដោយភាពរើសអើង ហេតុនេះហើយ ក្រសួងការបរទេសចិន ប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ព្រមទាំងចាត់វិធានការតបតដូចគ្នាវិញ ។...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានបដិសេធការលើកឡើងខុស របស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិនលោក Nicholas Burns ទាក់ទងនឹងតំបន់តៃវ៉ាន់ ដោយបានកត់សម្គាល់ ការលើកឡើងខុសរបស់លោក ហើយជាថ្មីម្តងទៀតបង្ហាញពីតក្កវិជ្ជា ដែលបង្ខូចទ្រង់ទ្រាយ និងអនុត្តរភាពរបស់សហរដ្ឋអាមេរិក។ នៅថ្ងៃទី១៩ ខែសីហា លោក Burns បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ របស់លោកជាមួយ CNN ថាប្រទេសចិន បានប្រតិកម្មខ្លាំងពេក...
ថ្លែងក្នុងសន្និសីទកាសែត ជាប្រចាំកាលពីថ្ងៃទី១២ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានច្រានចោលការលើកឡើង របស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រ របស់អាមេរិក ស្តីពីបញ្ហាតៃវ៉ាន់ថា ការដែលលោកស្រី Pelosi ទៅធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់ គឺវាគ្មានអ្វីពាក់ព័ន្ធនឹង លទ្ធិប្រជាធិបតេយ្យនោះឡើយ បែរជាការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងបានបង្ហាញថា អាមេរិករំលោភសច្ចធម៌អន្តរជាតិ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ក្នុងនាមជាពិរុទ្ធជន នៃបញ្ហាអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកបានដើរតួនាទីដ៏ល្ងង់ខ្លៅ នៅក្នុងបញ្ហាគ្រឿងញៀន នៅអាហ្វហ្គានីស្ថាន តាមរយៈការទទួលបាន ឬសូម្បីតែចូលរួមក្នុងការផលិត និងជួញដូរគ្រឿងញៀននៅទីនោះ។ អ្នកនាំពាក្យលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរ ដែលកាលពីប៉ុន្មានថ្ងៃមុន រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានប្រកាស ការហាមឃាត់ទូទាំងប្រទេសលើការដាំដុះអាភៀន និងការផលិត ការប្រើប្រាស់ និងការលក់គ្រប់ប្រភេទនៃគ្រឿងញៀន។...
ជុំវិញការដែលលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សម្តែងឥរិយាបថ អំពីមន្ទីរពិសោធន៍ជីវសាស្ត្រ យោធាអាមេរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី ១៦ ខែមីនា ថា អាមេរិក មានកាតព្វកិច្ចគោរព «អនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ» ហើយក៏មានកាតព្វកិច្ចឆ្លើយតប ចំពោះការយកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិផងដែរ។ តាមការផ្សាយដំណឹងឱ្យដឹងថា លោក...
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលលីទុយអានី មិនអើពើនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងការដាស់តឿនជាច្រើន លើករបស់ប្រទេសចិន ហើយបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់ បង្កើតអ្វីដែលហៅថា “ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី” ។ ទង្វើបែបនេះបានបង្កជាទិដ្ឋភាព “ចិនមួយតៃវ៉ាន់មួយ” លើផ្ទៃអន្តរជាតិដែលល្មើស នឹងគោលការណ៍ប្រទេសចិន មួយយ៉ាងគឃ្លើន ល្មើសនឹងពាក្យសន្យាខាងនយោបាយ ដែលភាគីលីទុយអានីបានធ្វើ ក្នុងសេចក្តីប្រកាសស្តីពីការបង្កើត ទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ក៏ដូចជាបានធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ចិន...