ព័ត៌មានជាតិ
បណ្ដាប្រទេសដៃគូ BRI របស់ចិន ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្ដិការជិតស្និទ្ធ លើការឆ្លើយតបជំងឺរាតត្បាត និងស្ដារសេដ្ឋកិច្ចឡើងវិញ (Video)
ប៉េកាំង៖ បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើវ៉ាក់សាំងជំងឺកូវីដ- ១៩ និងការអភិវឌ្ឍន៍បៃតងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដោយបង្កើតភាពជាដៃគូជិតស្និទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលគំនិតផ្តួចផ្តើម ដែលពាក់ព័ន្ធត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ២៩ រួមមានប្រទេសចិនកូឡុំប៊ី ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន នៅក្នុងសន្និសីទថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលបានធ្វើឡើងកាលពីថ្ងៃពុធ តាមរយៈតំណភ្ជាប់វីដេអូ។ យោងតាមក្រសួងការបរទេសចិន សន្និសីទនេះត្រូវបានធ្វើឡើងដើម្បីបង្កើតការមូលមតិគ្នាថ្មីក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក...