ព័ត៌មានអន្តរជាតិ
ស៊ីរីថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើខេត្តភាគកណ្តាលប្រទេសរបស់ខ្លួន
ដាម៉ាសៈ ប្រទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាម អាកាសពេញមួយយប់របស់អ៊ីស្រាអែល ទៅលើទីតាំងយោធាក្នុងខេត្តហាម៉ា ភាគកណ្តាលប្រទេស ដែលបានសម្លាប់មនុស្ស ១៦នាក់ ក្នុងនោះមានជនស៊ីវិល ៤នាក់ និងរបួស ៣៦នាក់ក្នុងនោះ ៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយបានថ្កោលទោសពួកគេថាជាការបន្តនៃ “ការឈ្លានពាន” របស់អ៊ីស្រាអែល នៅលើទឹកដីស៊ីរី និងបានចោទប្រកាន់អ៊ីស្រាអែល ពីការស្វែងរកការបង្កើនភាពតានតឹងនៅក្នុងតំបន់តាមរយៈការរំលោភបំពានដែនអាកាសស៊ីរីម្តងហើយម្តងទៀត។...