ព័ត៌មានជាតិ
ក្រសួងការពារជាតិរុស្ស៊ី ប្រកាសបដិសេធការអះអាងដោយប៉ូឡូញ ជុំវិញហេតុការណ៍បង្កហេតុ ដោយដ្រូនយោធាជាច្រើនគ្រឿង
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សីបាននិយាយថា យោធារុស្ស៊ីមិនបានកំណត់គោលដៅណាមួយ នៅក្នុងប្រទេសប៉ូឡូញសម្រាប់ការ វាយប្រហាររយៈចម្ងាយឆ្ងាយនោះទេ។ ការលើកឡើងនេះធ្វើឡើងទៅនឹង ការចោទប្រកានកាលពីព្រឹកថ្ងៃពុធ រដ្ឋាភិបាលទីក្រុងវ៉ារស្សា បានអះអាងថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលខ្លួនកំណត់ថា ជារបស់កងកម្លាំងរបស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់ខ្លួន។ ក្រសួងបានបញ្ជាក់ទៀតថា បានត្រៀមខ្លួនដើម្បីរៀបចំ ការពិគ្រោះយោបល់ ជាមួយមន្ត្រីការពារជាតិប៉ូឡូញលើបញ្ហានេះ ហើយបានអះអាងថា កងកម្លាំងយន្តហោះគ្មានមនុស្សបើក ដែលប្រើក្នុងការវាយប្រហារមួយយប់...