ព័ត៌មានអន្តរជាតិ
ក្រសួងទេសចរណ៍ថៃ កំពុងតាមដានបញ្ហាអាជីវកម្មចិនខុសច្បាប់ zero-dollar tours ដែលធ្វើឱ្យខូចមុខមាត់ប្រទេសថៃ និងប៉ះពាល់ដល់វិស័យទេសចរណ៍
បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ថៃ គឺលោកស្រី Sudawan Wangsupakitkosol បាននិយាយកាលពីថ្ងៃអង្គារថា គោលនយោបាយមិនយកទិដ្ឋាការរបស់ប្រទេសថៃ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងឥណ្ឌា គឺនឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រតិបត្តិករអាជីវកម្មខុសច្បាប់នោះទេ។ ផ្ទុយទៅវិញ លោកស្រីបន្តថា គោលនយោបាយនេះនឹងពន្លឿនការបង្កើតប្រាក់ចំណូលក្នុងវិស័យទេសចរណ៍។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Sudawan Wangsupakitkosol...