ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចាត់ក្រុមការងារជំនាញចុះ ទៅធ្វើការត្រួតពិនិត្យស្ថានភាព គុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការ វិភាគតាមដានជាប្រចាំ បន្ទាប់ពីលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ធ្លាក់ចូលស្ទឹងណាមខាន់ ខណៈស្ទឹងនេះហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន ស្ដីពីស្ថានភាព គុណភាពទឹកនៅទន្លេមេគង្គ ចេញផ្សាយ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបម្រែបម្រួលអាកាសធាតុ នឹងនៅជាមួយប្រជាពលរដ្ឋ ជារៀងរហូត ដោយពុំមានការថយ ក្រោយវិញបានទេ ។ ការលើកឡើងរបស់លោកនេះ ក្នុងសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា នាថ្ងៃទី៩ មេសា នៅសាលាខេត្ដសៀមរាប ។ លោកបន្តថា ការបម្រែបម្រួលអាកាសធាតុ...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។ យោងតាមសេចក្តីជូនដំណឹង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់...
ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រសួង បានដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រភាពស្អាត ដើម្បីរួមចំណែកសម្រេចគោលដៅយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ ដោយដាក់ចេញនូវយុទ្ធសាស្ត្រចក្រា ក្នុងវិស័យបរិស្ថាន ២០២៣-២០២៨ ផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងការអនុវត្តយុទ្ធសាស្ត្រភាពស្អាត ក្រសួងបានដាក់ចេញ ភាពស្អាតបរិស្ថានជារូបវន្ត រួមមាន...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានអញ្ជើញ ដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំង នឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គលវាយសម្លាប់សត្វឈ្លូស ១ក្បាល នៅឆ្នេរកុកហាវ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង នាពេលកន្លងទៅនេះ ខណៈសមត្ថកិច្ចចាប់ឃាត់ខ្លួនបុគ្គលនោះបានហើយ ។ តាមរូបភាពវីដេអូ នៃសកម្មភាពបុរសម្នាក់បានយកដំបងឈើវាយសម្លាប់សត្វឈ្លូស ដែលប្រឹងហែលក្នុងទឹកសមុទ្រឡើងលើគោក នៅឆ្នេរកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃ២៥ ខែតុលា...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ ការអនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ជាក់ស្តែង វប្បធម៌ អប់រំ ណែនាំ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានណែនាំឱ្យចាត់វិធានការ ការពារ និងជួយសង្គ្រោះចំនួនសត្វត្មាត នៅប្រទេសកម្ពុជា ដែលនៅសេសសល់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន បានអបអរសាទរទិវាសត្វត្មាតអន្តរជាតិ ២០២៣ ទិវាយល់ដឹងសត្វត្មាតអន្តរជាតិ គឺជាឱកាសសម្រាប់មនុស្សជុំវិញពិភពលោក ធ្វើការចែករំលែកព័ត៌មាន និងបទពិសោធន៍ និងលើកទឹកចិត្តឲ្យមានចូលរួមការពារសត្វស្លាបដ៏អស្ចារ្យនេះ»។ ក្រសួង គូសបញ្ជាក់ថា...
ភ្នំពេញ៖ ក្រសួងបរិស្ថានកាលពីរសៀលថ្ងៃ១៤ សីហា បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»។ ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករក ទំនើបកម្ម បច្ចេកវិទ្យា ស៊ីវិល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន ។ នេះជាប្រសាសន៍លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ បើតាមការចេញផ្សាយ...
ភ្នំពេញ៖ ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រដែលបង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែប្ដូរទីតាំងចេញឆ្ងាយពីស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ និងពិន័យជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ ។តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបញ្ជាក់ថា ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ក ឱ្យមានការបំពុលទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ពលរដ្ឋ។ ក្រសួងបរិស្ថាន...