ព័ត៌មានអន្តរជាតិ
ក្រសួងពាណិជ្ជកម្មចិន និយាយថា ប្រឆាំងដាច់ខាតចំពោះទណ្ឌកម្មថ្មី របស់អាមេរិក លើក្រុមហ៊ុនចិន
បរទេស៖ក្រសួងពាណិជ្ជកម្មចិន នាពេលថ្មីៗនេះ បាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះវិធានការ ធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ដាក់បម្រាមវិនិយោគ និងការនាំចេញលើ ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន៨ និងអនុម័តច្បាប់ដែល នឹងហាមមិនឲ្យនាំចូលទំនិញ ពីតំបន់ស៊ីនជាំង ប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មចិន តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ប្រទេសចិននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ក្រុមហ៊ុនទាំងនោះ។ គួរបញ្ជាក់ថា...