ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ជាសកម្មជនក្រុមប្រឆាំងនីរទេសខ្លួននៅប្រទេសអឺរ៉ុប ដែលបានផ្សព្វផ្សាយមូលបង្កាច់ថា «ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារ សម្តេចតេជោ និងសម្តេចធិបតី»។ ក្រសួងមហាផ្ទៃ បានចាត់ទុកថា នេះជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការភ័ន្តច្រឡំ...
ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បច្ចុប្បន្នពន្ធនាគារ និងមណ្ឌលកែប្រែ បាននិងកំពុងយកចិត្តទុកដាក់លើការកសាងជំនាញ បំណិនជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ជនជាប់ឃុំ ដើម្បីធានាបាននូវភាពប្រសើរឡើង នៅពេលជនជាប់ឃុំទាំងនោះ ចាកចេញទៅវិញ បន្ទាប់ពីកែប្រែហើយ។ ការលើកឡើងរបស់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ តាមដានការអនុវត្តគោលការណ៍ណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ជាប្រធាន។ សូមបញ្ជាក់ថា ក្រុមការងារតាមដាននេះ មានតួនាទីជាសេនាធិការផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី ស...
ភ្នំពេញ៖ សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងឲ្យកម្មករ ៩ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យមានការ ត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា អង្គការសង់ត្រាល់ជាអង្គការ...
ភ្នំពេញ ៖ ផ្អែកតាមមាត្រា ៦៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អំពីគោលការណ៍នៃការរៀបចំ និងអនុម័ត បទបញ្ជាផ្ទៃក្នុង។ តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា បន្ទាប់ពីរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សារាជធានី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មី ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់ តុលាការពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពសំដៅ ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ តាមរយៈសេចក្ដីណែនាំនាថ្ងៃ៧ មីនា បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវកន្លងមក ក្រសួងមហាផ្ទៃ បានរកឃើញប្រជាពលរដ្ឋខ្មែរមួយចំនួនបាននិង កំពុងជួបបញ្ហាប្រឈមលើកំហុសទិន្នន័យ អត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី និងសំបុត្រអត្រានុកូលដ្ឋានជាមួយ...
ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃរយៈពេល ៨ថ្ងៃចុងក្រោយ ដោយគិតពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២៦ករណី និងឃាត់ខ្លួនជនសង្ស័យ៦៩នាក់ ដើម្បីចាត់ការតាមនីតិវិធី។ បើតាមការបញ្ជាក់បន្ថែមពី លោក ទូច សុឃៈ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចលុបឈ្មោះ «គណបក្សបញ្ញាទំនើប» ចេញពីបញ្ជីគណបក្សនយោបាយ៕
ភ្នំពេញ ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកសារជាថ្មីចំពោះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ មករា បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក...