ភ្នំពេញ ៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តបេសកកម្មពីថ្នាក់ដឹកនាំជំនាន់មុន ហើយក្នុងរយៈពេល១ឆ្នាំ ១០ខែ ក្រសួងមុខងារសាធារណៈ បានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់ បើទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើនយ៉ាងណាក្តី។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធាណៈ។ ក្នុងពិធីបើកវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ» សហការរៀបចំដោយ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា។ សិក្ខាសាលា រយៈពេលពេញមួយថ្ងៃ នៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ...
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៥ ខណៈបុណ្យចូលឆ្នាំថ្មីរាជរដ្ឋាភិបាល ឧបត្ថម្ភចំនួន ៥០ ០០០រៀល ក្នុងម្នាក់ជូនមន្ត្រីរាជការ។ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌជំនាញកសិកម្មឃុំ ចំនួន ២៥០នាក់ ចាប់ពីថ្ងៃទី១-៣០ វិច្ឆិកា ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងកសិកម្ម ។ រាល់ការបំពេញពាក្យចុះឈ្មោះ ធ្វើឡើងតាមរយៈអនឡាញ (Online) នៅតាមមន្ទីរមុខងារសាធារណៈទូទាំង២៥រាជធានី-ខេត្ត៕
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានសម្រេចផ្អាកការផ្ទេរ និងផ្លាស់ប្ដូរការងាររបស់ មន្ដ្រីរាជការស៊ីវិល រហូតដល់មានការណែនាំជាថ្មី ឬការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល។ យោងតាមលិខិតរបស់ ក្រសួងមុខងារសាធារណៈ នាពេលថ្មីៗ បានឲ្យដឹងថា ផ្អែកលើការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពបំពេញការងារ របស់មន្ត្រីរាជការស៊ីវិល ឲ្យមានស្ថិរភាព និងប្រសិទ្ធភាព ក្រសួងនឹងបន្តពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើ ដែលមានការឯកភាពរួចហើយពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នក្នុងអាណត្តិមុន អនុលោមបែបបទ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមផ្តល់គោលការណ៍ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៦,៩៣២នាក់ ។ នេះបើយោងតាមលិខិត របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០២២ ហើយត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ នៅថ្ងៃ២៩ មីនា ៕
ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានសម្រេចបង្កើតក្រុមការងារពិនិត្យ សំណុំឯកសារបេក្ខជន ដែលត្រូវបានជ្រើសរើសបញ្ចូល ក្នុងក្របខ័ណ្ឌមន្ត្រីរាជការសុខាភិបាល ឆ្នាំ២០២១ ដើម្បីបម្រើការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ តាមសេចក្ដីសម្រេចរបស់ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ព្រុំ សុខា បានឲ្យដឹងថា ក្រុមការងារត្រូវត្រួតពិនិត្យ...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា ស្នើឲ្យក្រសួង-ស្ថាប័នទាំងអស់ត្រូវផ្ដល់ជាបន្ទាន់ នូវចំនួនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាដែល នៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតមកដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។ ការស្នើរបស់ក្រសួងមុខងារសាធារណៈ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរាត្រីថ្ងៃ៦ មេសា បានបញ្ជាក្រសួង-ស្ថាប័នជាតិទាំងអស់ ពិនិត្យមន្រ្តីក្រោមឱវាទ...
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសបើកផ្ដល់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល និងមន្ដ្រីជាប់កិច្ចសន្យា សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ការបើកផ្តល់ បៀវត្សសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ត្រូវសហការរៀបចំអនុវត្ត ដូចខាងក្រោម៖...