ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។ តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦...
ភ្នំពេញ៖ ប្រទីបក្រសួងសុខាភិបាល មានរូបរាងតូចច្រឡឹង សាមញ្ញ ស្រគត់ស្រគុំ គួរឲ្យគយគន់ ក្នុងអត្ថន័យសុខភាព និងសុខមាលភាពជ្រាលជ្រៅ ដែលមានរូបនាគ និងសត្វម្ករ តាមរចនាបទប្រាសាទបន្ទាយឆ្មារ តំណាងឲ្យភាពរុងរឿងនាសតវត្សទី១២ នឹងលេចត្រដែតឡើងលើផ្ទៃទឹកនៅមុខព្រះបរមរាជវាំង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ដល់១៦ វិច្ឆិកា ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។ មុនដល់ថ្ងៃបណ្តែតប្រទីប...
បេរូត៖ កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល នៅក្នុងប្រទេសលីបង់ គិតចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ២.៦៧២នាក់ ខណៈដែលអ្នករងរបួសបានកើនឡើងដល់ ១២.៤៦៨នាក់ ។ របាយការណ៍ចេញដោយក្រសួងខាងលើបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល គិតកាលពីថ្ងៃសៅរ៍មានចំនួន ១៩នាក់ ដោយអ្នករងរបួសត្រូវបានគេរាយការណ៍មកថា មានចំនួន១០៨នាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ កក្កដា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការស្លាប់ ២ករណី បណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត ។ ក្នុងសេចក្ដីប្រកាស បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពី ការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន ៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril tablets គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀង នឹងឱសថមានលេខបញ្ជិកា ហើយកំពុងចែកចាយដោយក្រុមហ៊ុន Mega Lifesciences Pty,. Ltd៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២១ កុម្ភៈនេះ បានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងសេវាថែទាំសុខភាពមាតា ទារកនិងកុមារ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC)” ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអឹមផត (Mpox) ឈ្មោះដើមជំងឺអុតស្វា ករណីទី៥ ។ ក្រសួងសុខាភិបាល គូសបញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យម្ចាស់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀតថា ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលតាមប្រព័ន្ធបញ្ជរតែមួយជាតិ នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ក្រសួងជាអ្នករៀបចំតែម្តង ។ ជាមួយគ្នានេះ ក្រសួងក៏បានឲ្យគ្រឹះស្ថានដែលមានចំណាប់អារម្មណ៍ចូលរួម ចុះឈ្មោះឲ្យបានរួសរាន់ ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូនេះ បានប្រកាសឲ្យដឹងថា មានករណីជំងឺអុតស្វាកើតលើឡើងបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការប្រកាសនេះ យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រសួងសុខាភិបាលបានរៀបរាប់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល គ្រួសារ និងសហគមន៍ពីជំងឺឆ្លងនានា ដូចជា ជំងឺរាគរូស ផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺភ្នែកក្រហម ការពុលចំណីអាហារ ពុលស្រា ក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣។ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប...