ព័ត៌មានអន្តរជាតិ
ក្រសួងសុខាភិបាលវៀតណាម នឹងពិន័យចាប់ពី ៤០ ទៅ ៨០ ដុល្លារសម្រាប់អ្នកជក់បារីអេឡិចត្រូនិក និងប្រើប្រាស់ថ្នាំជក់
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានស្នើសុំការផាកពិន័យចាប់ពី ១ ទៅ ២ លានដុងស្មើនឹង ៤០-៨០ ដុល្លារអាមេរិកសម្រាប់បុគ្គល ដែលប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ជាមួយនឹង បទល្មើសដដែលៗនឹងត្រូវពិន័យទ្វេដង។ នៅក្រោមសេចក្តីព្រាងវិសោធនកម្មក្រឹត្យលេខ ១១៧ ស្តីពីការពិន័យរដ្ឋបាលក្នុងវិស័យថែទាំសុខភាព ព័ត៌មានរបស់អ្នករំលោភបំពាននឹង ត្រូវបានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ឬសាលារៀនដើម្បីចាត់វិធានការបន្ត...