SOFIA៖ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសុក្រថា អាជ្ញាធរអនុវត្តច្បាប់របស់ប្រទេសប៊ុលហ្គារី បានរឹបអូសមាសចំនួន ១២៤.៧០៨គីឡូក្រាម ដែលមានតម្លៃ ៦លានដុល្លារសហរដ្ឋអាមេរិក នៅច្រកត្រួតពិនិត្យ Kapitan Andreevo របស់ប្រទេសប៊ុ លហ្គារី ។ ទីភ្នាក់ងារគយជាតិ ហៅកាត់ (NCA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាចំនួនដ៏ច្រើនបំផុតនៃមាស ដែលខុសច្បាប់ដែលត្រូវរឹបអូសបាននៅតាមព្រំដែនប៊ុលហ្គារី” ។ វត្ថុតាងត្រូវបានគេរកឃើញកាលពីថ្ងៃពុធ នៅក្នុងរថយន្តដែលមានចុះបញ្ជីជនជាតិប៊ុលហ្គារី...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល បានកំណត់ឲ្យអ្នកមានសិទ្ធិ នាំចេញផលិតផលរ៉ែ ត្រូវបង់ប្រាក់តម្កល់៥% នៃថ្លៃសួយសារលើផលិតផលរ៉ែ នាំចេញតាមបរិមាណគោលការណ៍កំណត់កូតា អនុញ្ញាតនាំចេញនីមួយៗ មុននឹងនាំចេញ។ បើតាមសេចក្ដីប្រកាសរបស់អន្តរក្រសួង ស្តីពីបែបបទ និងនីតិវិធី នៃការបង់កាតព្វកិច្ចហិរញ្ញវត្ថុ មិនមែនសារពើពន្ធ សម្រាប់ការនាំចេញផលិតផលរ៉ែ បានឲ្យដឹងថា ការកំណត់នេះធ្វើឡើង ដើម្បីធានាការប្រមូលចំណូលប្រកបដោយតម្លាភាព ប្រសិទ្ធភាព...