ព័ត៌មានអន្តរជាតិ
ក្រសួងហិរញ្ញវត្ថុចិន ប្តេជ្ញាបង្កើនការចំណាយ សម្រាប់ឆ្នាំ២០២៥
ប៉េកាំង៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានប្ដេជ្ញាថានឹងបង្កើនការចំណាយសារពើពន្ធ និងការចេញសញ្ញាប័ណ្ណរដ្ឋាភិបាលនៅឆ្នាំ ២០២៥ ដោយផ្តល់នូវការគាំទ្រខ្លាំងជាងមុន ដើម្បីជំរុញស្ថិរភាពសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសនេះនឹងអនុម័តគោលនយោបាយ សារពើពន្ធដែលសកម្មជាងមុននៅឆ្នាំក្រោយ ហើយធានាថាគោលនយោបាយ សារពើពន្ធមានភាពរឹងមាំ និងមានឥទ្ធិពលជាបន្តបន្ទាប់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Lan Fo’an បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល សន្និសីទការងារសារពើពន្ធថ្នាក់ជាតិរយៈពេលពីរថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។ គោលជំហរគោលនយោបាយសារពើពន្ធ ស្របតាមសេចក្តីប្រកាសដែលបានធ្វើឡើង...