ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង ដល់និស្សិតកម្ពុជាទៅសិក្សា នៅសាកលវិទ្យាល័យស៊ុនយ៉ាតសេន ទីក្រុងក្វាងចូវ ប្រទេសចិន។ ចំពោះថ្ងៃផុតកំណត់ទទួលពាក្យ គឺនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១៕
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំ បម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ សូមជម្រាបថា ការដាក់ចេញសេចក្តីណែនាំ របស់ក្រសួងអប់រំ បែបនេះក្រោយមានការផ្ទុះឡើង នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ភ្នំពេញ៖ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា ស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការ អនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងវិធានការ «៣ការពារ និង៣កុំ»។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នៅថ្ងៃទី២០ ខែកុម្ភៈ...