ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម ដាក់ឲ្យប្រើប្រាស់សញ្ញា ផលិតផលកម្ពុជា ពីរោងចក្រ សហគ្រាស
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាពពីម្ចាស់រោងចក្រ សហគ្រាស ក្នុងគោលចំណងការជ្រៀត ចូលទីផ្សារទំនើបដើម្បីផ្ដល់ ទំនុកចិត្តដល់អ្នកប្រើប្រស់ និងអតិថិជន។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងឧស្សាហកម្ម នាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីជំរុញលើកកម្ពស់ ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់...