ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឱ្យដំណើការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិតភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ពិធីបើកវគ្គបណ្តុះបណ្តាលអំពី «ជំនាញសម្រាប់បង្កើនផលិតភាពសហគ្រាស» ដែលបានរៀបចំឡើងនាថ្ងៃទី៧ ខែមេសា...
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់ និងការទទួលសេវាសាធារណៈរបស់ក្រសួង។ ការផ្លាស់ប្តូរពីការផ្តល់សេវាតាមបែបប្រពៃណី មកជាសេវាតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤...