ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ឱ្យគណបក្សខ្មែរ ឈប់ក្រ រៀបចំបំពេញ បែបបទឡើងវិញ
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួមហាផ្ទៃ ណែនាំឱ្យគណបក្សខ្មែរឈប់ក្រ រៀបចំបំពេញបែបបទឡើងវិញ ក្នុងការស្នើសុំថតចម្លងច្បាប់ដើម នៃលក្ខន្តិកៈគណបក្សរបស់ខ្លួន ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃនាថ្ងៃទី១២ ឧសភា នេះបានឱ្យដឹងថា គណបក្សខ្មែរឈប់ក្រ ត្រូវដាក់ពាក្យបណ្តឹង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីធ្វើការស្រាវជ្រាវ និងមានកំណត់ហេតុរបស់ប៉ុស្តិ៍...