បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតបារាំង Le Monde បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែនបានកំពុង ចែករំលែកបច្ចេកទេសធ្វើសង្គ្រាម ដោយយន្តហោះគ្មានមនុស្សបើក ជាមួយក្រុមឧទ្ទាមនៅក្នុងប្រទេសម៉ាលី ដើម្បីជួយពួកគេសម្លាប់ក្រុមហ៊ុន អ្នកម៉ៅការផ្នែកសន្តិសុខរបស់រុស្ស៊ី ដែលកំពុងប្រយុទ្ធដើម្បីរដ្ឋាភិបាលដឹកនាំ ដោយយោធារបស់ប្រទេសអាហ្វ្រិកមួយនេះ។ ការលាតត្រដាងអំពីកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារស៊ើបការណ៍យោធា HUR របស់ទីក្រុងគៀវ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់ការពារប្រជាជន Azawad...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រាល់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចនោះទេ ដរាបណាពួកគេនៅតែបន្តធ្វើការ វាយប្រហារមកលើប្រជាជនស៊ីវិល និងគំរាមកំហែងរោងចក្រ ថាមពលនុយក្លេអ៊ែរនោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ មន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទ លោក Putin បានលើកឡើងពីការលុកលុយ របស់អ៊ុយក្រែននាពេលថ្មីៗនេះ នៅក្នុងតំបន់ព្រំដែននៃទីក្រុង Kursk...
គៀវ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការអះអាង នៃការវាយប្រហារ របស់ប្រទេសនេះទៅលើមន្ទីរ ពេទ្យកុមារក្នុងទីក្រុងគៀវ។ លោក Peskov បានឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ី ត្រូវបានធ្វើឡើងប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគោលដៅយោធាដែលទាក់ទង នឹងសក្តានុពលយោធា របស់អ៊ុយក្រែន។ លោកបានបដិសេធរាល់ការ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទី ក្រុងគៀវបានសម្តែងការខឹងសម្បា យ៉ាងខ្លាំងចំពោះដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ទៅកាន់ប្រទេសរុស្ស៊ី ហើយបានអះអាងថា អាជ្ញាធរអ៊ុយក្រែន មិនបានទទួលដំណឹង ជាមុនអំពីដំណើរទស្សនកិច្ចនេះទេ។ លោក Orban បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ ហើយបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន បានជំនួសមេបញ្ជាការជាន់ខ្ពស់ ចំពេលដែលរុស្ស៊ីបន្តដំណើរឆ្ពោះទៅកាន់ទីក្រុង Kharkov ។ ទីក្រុងធំទីពីររបស់អ៊ុយក្រែនមាន ទីតាំងនៅភាគឦសានរបស់ប្រទេស ហើយត្រូវបានការពារដោយក្រុមយុទ្ធសាស្ត្រ ប្រតិបត្តិការនៅក្នុងតំបន់ Kharkov ។ កាលពីចុងសប្តាហ៍មុន ថ្នាក់ដឹកនាំយោធាបានសម្រេចចិត្ត ជំនួសមេបញ្ជាការនៃការបង្កើតគឺលោក Yury Galushkinនៃអង្គភាព RBK-Ukraine...
មូស្គូ ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានរកឃើញ ភស្តុតាង ដែលបង្ហាញថា ភេរវករដែលជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារសាលប្រគុំ តន្ត្រីនៅទីក្រុងមូស្គូ គ្រោងនឹងឆ្លងចូលអ៊ុយក្រែន ដើម្បីទទួលបានរង្វាន់ របស់ពួកគេ។ គណៈកម្មាធិការបានឲ្យដឹងនៅលើ Telegram របស់ពួកគេថា “តាមការណែនាំ របស់អ្នកសម្របសម្រួល បន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋ ភេរវករបានបើកឡាន ឆ្ពោះទៅព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដើម្បីឆ្លងកាត់វាជាបន្តបន្ទាប់...
បរទេស ៖ មន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃចន្ទ បានអះអាងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរទៅដល់ទីក្រុងគៀវស្ងាត់ៗ ដោយមិនប្រកាសជាមុនឡើយ ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍ បាននិយាយថា ដំណើរទស្សនកិច្ចលើកនេះ លោកបានជួបប្រជុំ ជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ដើម្បីផ្តល់ការធានាឡើងវិញអំពីការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានត្រូវបានគេរំពឹងថា នឹងបញ្ជូនសំណើរសមស្របមួយ សម្រាប់ការចំណាយផ្នែកសន្តិសុខ ដែលមានតម្លៃ ១០០ពាន់លានដុល្លារ ទៅកាន់សភាអាមេរិកនៅព្រឹកថ្ងៃសុក្រនេះ នេះបើតាមសារព័ត៌មានជាច្រើន រាយការណ៍ហើយក្នុងនោះ កញ្ចប់ភាគច្រើនប្រមាណជា ៦០ពាន់លានដុល្លារ នឹងប្រគល់ទៅឲ្យអ៊ុយក្រែន។ ប្រភពដដែលបានសរសេរទៀតថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden តាមសេចក្តីរាយការណ៍កំពុងស្វែងរក ការទុកចិត្តសម្រាប់គណបក្សសាធារណរដ្ឋប្រឆាំង នឹងការបន្តផ្តល់មូលនិធិឲ្យក្រុងគៀវ ខណៈដែលការបារម្ភមួយចំនួនគឺ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះបានអះអាងថា កងកម្លាំងយោធាអ៊ុយក្រែន បច្ចុប្បន្នពិតជាកំពុងដំណើរការប្រតិបត្តិការវាយបកមានសភាពយឺតយ៉ាវខ្លាំងមែនទែនប្រឆាំងនឹងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីរូបនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានចេញផ្សាយជាច្រើនរបស់អន្តរជាតិធ្លាប់បានចេញផ្សាយថា លោកខាងលិច កំពុងបាត់បង់ជំនឿមកឲ្យរដ្ឋាភិបាលទីក្រុងគៀវ ចំពោះប្រតិបត្តិការយោធាវាយបកលើកនេះ។ មេដឹកនាំរបស់អ៊ុយក្រែន រូបនេះបានបន្តទៀតថា៖ ពួកយើងអាចមើលឃើញហើយ នូវគោលដៅទាំងឡាយដែលអ៊ុយក្រែន កំពុងវាយលុក។ថ្វីត្បិតែយើងបានរុលទៅមុខក្តីប៉ុន្តែវាពិតជាមានភាពលំបាកខ្លាំងណាស់សម្រាប់យើង ហើយជាពិសេសចំការមីនដ៏ក្រាស់ជាមួយនឹងមីនរាប់ពាន់គ្រាប់...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា ទូរទស្សន៍សាធារណៈរដ្ឋអ៊ុយក្រែន Suspilne បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរអ៊ុយក្រែន បានដករូបសញ្ញា “ញញួរ និងកណ្តៀវ” ដែលបន្សល់តាំងសម័យសូវៀត ចេញពីវិមាន មាតុភូមិ នៅក្នុងទីក្រុងគៀវ ។ ក្រសួងវប្បធម៌ និងគោលនយោបាយព័ត៌មាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និមិត្តសញ្ញាសូវៀត ដែលបានដាក់នៅលើវិមាននេះ...