ព័ត៌មានអន្តរជាតិ
កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ចាប់ផ្ដើមជាថ្មីនៅទីក្រុងដូហា ក្រោយផ្អាក ៣ខែ
ដូហា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា កិច្ចពិភាក្សាស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានបន្តកាលពីថ្ងៃអង្គារ ខណៈដែលប្រធានអ្នកចរចារបស់អ៊ីរ៉ង់លោក Ali Bagheri Kani បានជួបជាមួយអ្នកសម្របសម្រួល សហភាពអឺរ៉ុបលោក Enrique Mora នៅរដ្ឋធានីដូហា ប្រទេសកាតា។ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា ការចរចានុយក្លេអ៊ែរ នឹងត្រូវធ្វើឡើងដោយប្រយោល ជាមួយសហរដ្ឋអាមេរិក...