ព័ត៌មានអន្តរជាតិ
ប្រទេស G7 សន្យារួបរួមគ្នាដើម្បីធ្វើការងារ លើការទទួលស្គាល់ឬដាក់ទណ្ឌកម្មលើ ក្រុងតាលីបង់
បរទេស៖ យោងតាមការបញ្ជាក់របស់មន្ត្រីការទូត២រូប និងត្រូវបានយកមកចេញផ្សាយដោយ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថាមេដឹកនាំប្រទេស G7 បាននាំគ្នាធ្វើការសន្យាដើម្បីរួបរួមគ្នាដើម្បីថាតើអាច សម្រេចចិត្តទទួលស្គាល់ជាផ្លូវ ការឬក៏ត្រូវដាក់ទណ្ឌកម្មទៅលើក្រុមតាលីបង់។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅ ក្នុងពេលនៃកិច្ចប្រជុំតាមអនឡាញដើម្បីពិភាក្សាទៅលើបញ្ហានៃក្រុមតាលីបង់ និងនៅក្រោយពេលដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកបានបន្តធ្វើការ ដកទូតចេញពី ប្រទេសអាហ្គានីស្ថាន។ ទូតម្នាក់របស់អ៊ឺរ៉ុបបានបញ្ជាក់ថាមេដឹកនាំ G7 បានយល់ព្រមពក្នាក្នុងការសហប្រតិបត្តិការគ្នាទៅលើកិច្ចការងារថា តើគួរទទួលស្គាល់ទៅលើការដឹកនាំរបស់ក្រុមតាលីបង់ ហើយបានប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជិត ស្និទ្ធជាមួយគ្នាបន្ថែមទៀត។ គួរឲ្យដឹងដែរថាអាហ្គានីស្ថាន...