ព័ត៌មានអន្តរជាតិ
ប្រធានរដ្ឋចិន Xi Jinping ផ្ញើលិខិតឆ្លើយតបចំពោះនិស្សិតបរទេស ថ្នាក់អនុបណ្ឌិតជំនាញសវនកម្ម នៃសកលវិទ្យាល័យសវនកម្ម ក្រុងNanjing
កាលពីថ្ងៃទី៤ ខែកក្កដា លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតឆ្លើយតប ចំពោះនិស្សិតបរទេសថ្នាក់អនុបណ្ឌិតជំនាញ សវនកម្មនៃសកលវិទ្យាល័យសវនកម្មក្រុង Nanjing ។ លិខិតបានចែងថា ខ្ញុំមានក្តីសោមនស្សរីករាយដែលបានដឹងថា អ្នកទាំងអស់គ្នាបានបង្កើនជំនាញវិជ្ជាជីវៈ និងមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីប្រព័ន្ធសវនកម្មរបស់ប្រទេសចិន សង្គមនិយមដែលមានលក្ខណៈពិសេសចិន និងបក្សកុម្មុយនីស្តចិន តាមរយៈការសិក្សានៅថ្នាក់រៀន និងការទៅទស្សនាដោយផ្ទាល់ នៅតំបន់នានានៃប្រទេសចិន ។ ជានិច្ចកាល...