ព័ត៌មានអន្តរជាតិ
ជនស៊ីវិលជាង២០នាក់ បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតរងរបួស ក្រោយរងការវាយប្រហារដោយក្រុមយោធាប៉ារ៉ា នៅភាគកណ្តាលប្រទេសស៊ូដង់
KHARTOUM៖ យោងតាមក្រុមជំនួយក្នុងស្រុកបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ជនស៊ីវិលជាង២០នាក់បានស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានរងរបួសក្រោយរងការវាយប្រហារមួយដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ថា (RSF) មកលើទីក្រុង Sinnar ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសស៊ូដង់ ។ ការប្រមូលផ្តុំយុវជននៅក្រុង Sinnar ដែលជាក្រុមស្ម័គ្រចិត្តក្នុងតំបន់បានរាយការណ៍មកថា យោធា RSF “មិនរើសអើង”ទាំងនោះបានវាយលុកមកលើទីផ្សារនៅក្នុងក្រុង Sinaar និងសង្កាត់ Al-Muwazafeen ។ ទន្ទឹមនឹងនេះដែរ...