ភ្នំពេញ ៖ នាអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្រុមក្មេងទំនើងសរុប១២១នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅតុលាការអនុវត្តនីតិវិធី មុននឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ករណីក្មេងទំនើងទាំងនោះ ត្រូវបានអ្នកនាំពាក្យ ឱ្យដឹងថា កើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល...
ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនៃ មន្ទីរស្រាវជ្រាវព័ត៌មាននិងសន្តិសុខ មន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងអន្តរាគមន៍នៃវរសេនាតូចលេខ១ មណ្ឌលទទួលព័ត៌មានHotline១២៩១ ព្រមទាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឹងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ឧសភា បានឲ្យដឹងថា ក្នុងអំឡុងពេលចុងក្រោយនេះ សង្កេតឃើញសកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់ និងមានចរិតកាចសាហាវគួរឲ្យព្រួយបារម្ភ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឲ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ...
កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានប្រើកាំបិតកាប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំថែមទៀត ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៤០៦ កែង១៧៩ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក នៅវេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ...