ព័ត៌មានអន្តរជាតិ
ក្រុមខ្មាន់កំាភ្លើង បានបើកការវាយប្រហារមកលើភូមិអ្នកស្រុក នៅភាគខាងជើងនីហ្សេរីយ៉ា បណ្តាលឲ្យស្លាប់ និងរបួសជាង២០នាក់
ឡាហ្គោស៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សសរុបចំនួន១៥នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងនាពេលថ្មីៗនេះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ។ លោក Samuel Aruwan ស្នងការសន្តិសុខផ្ទៃក្នុង និងកិច្ចការផ្ទះរបស់រដ្ឋ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដ៏សាហាវនេះ បានចាប់ផ្តើមដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណធ្វើដំណើរទៅកាន់ភូមិចំនួន៤ ក្នុងរដ្ឋ Kaduna ។ ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅគ្រាដែលខ្មាន់កាំភ្លើងបានលុកលុយភូមិនានាដើម្បីដណ្តើមយកប្រាក់ ប៉ុន្តែត្រូវបានអ្នកភូមិធ្វើការតបតវិញ...