ព័ត៌មានអន្តរជាតិ
Update៖ ក្រុមគ្រូពេទ្យប៉ាឡេស្ទីន ព្រួយបារម្ភអំពីអាជីវិតអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យ ដោយសារអ៊ីស្រាអ៊ែល កាត់ផ្តាច់ការទំនាក់ទំនង ពីខាងក្រៅទាំងអស់នៅតំបន់ហ្គាហ្សា
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយថា ពួកគេមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗដល់អាយុជីវិតអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យដ៏ធំបំផុតនៅតំបន់ហ្គាហ្សា ដោយសារតែការកាត់ផ្តាច់ចេញពីទំនាក់ទំនងទាំងអស់ទៅកាន់ពិភពខាងក្រៅអស់រយៈពេលជាង១ថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអ៊ែលបានចូលមកដល់ ។ អ៊ីស្រាអ៊ែលបានឲ្យដឹងថា កងកុម្មង់ដូរបស់ខ្លួននៅតែកំពុងស្វែងរកតាមមន្ទីរពេទ្យ Al Shifa នៅថ្ងៃព្រហស្បតិ៍ ដែលការងារនេះបានធ្វើឡើងលើសពីមួយថ្ងៃបន្ទាប់ពីពួកគេបានចូលមកដល់មូលដ្ឋានរបស់ខ្លួន ដែលជាផ្នែកមួយនៃការវាយលុករបស់អ៊ីស្រាអ៊ែល ដោយបានឲ្យដឹងថា មានគោលបំណងដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន...