ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ បញ្ចាក់ហើយថា គ្មានជម្រើសអ្វីក្រៅតែពីការ វាយប្រហារលើក្រុមឃឺដ នៅស៊ីរី និងអ៊ីរ៉ាក់នោះទេ
តេអេរ៉ង់៖ អ៊ីរ៉ង់ បានការពារការវាយប្រហារផ្នែក យោធាស្ទើរតែប្រចាំថ្ងៃរបស់ខ្លួនលើអ៊ីរ៉ាក់ នៅក្នុងលិខិតមួយទៅកាន់ អង្គការសហប្រជាជាតិ ដោយលើកឡើងថា ខ្លួនគ្មានជម្រើសអ្វីក្រៅតែពី សំដៅលើក្រុមឃឺដក្នុង “ការការពារខ្លួន” នោះទេ។ ទីក្រុងតេអេរ៉ង់ បានអនុវត្ត “ប្រតិបត្តិការប្រឆាំងនឹង ក្រុមភេរវករនៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់” តំណាងអចិន្ត្រៃយ៍របស់ខ្លួន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងលិខិតមួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា “ដោយសារតែខ្លួនមិនមានជម្រើសផ្សេង ក្រៅពីការប្រើប្រាស់សិទ្ធិធម្មជាតិរបស់ខ្លួន ដើម្បីការពារខ្លួននៅក្នុងក្របខ័ណ្ឌ...