ព័ត៌មានអន្តរជាតិ
ស្លាប់តិចបំផុត ១៤នាក់ ក្នុងពេលប៉ះទង្គិចគ្នា ក្នុងក្រុមជីករ៉ែមាស នៅភាគខាងត្បូងប៉េរូ
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា ការិយាល័យសុភាចារបុរសក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា រវាងក្រុមអ្នកជីករ៉ែមាសខ្នាតតូចនៅក្នុងតំបន់ Arequipa ភាគខាងត្បូងនៃប្រទេសប៉េរូ ។ សាកសពចំនួន ៧នាក់ ត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ ដោយមានរបួសដោយសារគ្រាប់កាំភ្លើង ហើយចំនួន៧នាក់ទៀត ត្រូវបានរកឃើញនៅថ្ងៃអង្គារ ខណៈដែលសាកសពជាច្រើនទៀត អាចត្រូវបានរកឃើញ...