ព័ត៌មានអន្តរជាតិ
មនុស្ស ១៣នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់អាមេរិក ផ្ដោតលើក្រុមជីហាដ នៅភាគពាយ័ព្យស៊ីរី
ស៊ីរី៖ កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បានតាមប្រមាញ់ក្រុមជីហាដ នៅក្នុងការវាយឆ្មក់ តាមអាកាសដ៏កម្រមួយ នៅភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស ១៣នាក់ នៅក្នុងប្រតិបត្តិការមួយ ដែលមន្ទីរបញ្ចកោណ បានពិពណ៌នាថា “ជាបេសកកម្មជោគជ័យ” ។ ប្រតិបត្តិការនេះត្រូវបានគេគិតថា ជាប្រតិបត្តិការដ៏ធំបំផុត ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ Idlib ដែលគ្រប់គ្រងដោយក្រុមជីហាដ ចាប់តាំងពីការវាយឆ្មក់ឆ្នាំ២០១៩ ដែលបានសម្លាប់មេដឹកនាំ...