ព័ត៌មានអន្តរជាតិ
តួកគី បើកការវាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់ភាគខាងជើងអ៊ីរ៉ាក់ និងបំផ្លាញគោលដៅ ក្រុមបក្សពលករឃឺដ
អង់ការ៉ា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងរបស់តួកគី បានធ្វើការវាយប្រហារតាមផ្លូវអាកាស នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងបានបំផ្លាញគោលដៅចំនួន ២០កន្លែង របស់គណបក្សពលករឃឺដ ហៅកាត់ថា (PKK) ដែលតាំងនៅមិនស្របច្បាប់ ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមផ្លូវអាកាសរបស់តួកគី គឺបានកំណត់គោលដៅលើមូលដ្ឋានរបស់ PKK...