ព័ត៌មានអន្តរជាតិ
ប៉ូលិសថៃ បាញ់គ្រាប់កាំភ្លើងជ័រ ដាក់បាតុករប្រឆាំងរដ្ឋាភិបាល ដែលចង់ទម្លាក់ ឧត្តមសេនីយ៍ប្រាយុទ្ធ ពីតំណែង
បរទេស៖ ប៉ូលិសថៃ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងកាណុងបាញ់ទឹក ទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅថ្ងៃសៅរ៍ ដែលជាចំណុចចុងក្រោយនៃការប្រយុទ្ធគ្នាដែលក្រុមបាតុករត្រូវបង្ខំចិត្តផ្លាស់ប្តូរទិសដៅរបស់ពួកគេបីដង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករ Redem បានរៀបចំឡើងដំបូងដើម្បីជួបជុំគ្នានៅវិមានប្រជាធិបតេយ្យ នៅម៉ោង ២ រសៀលថ្ងៃសៅរ៍ ដោយមានគម្រោងហែក្បួនទៅកាន់ព្រះបរមរាជវាំង។...