ព័ត៌មានអន្តរជាតិ
ក្រុមប្រដាប់អាវុធលីប៊ី ច្រានចោលច្បាប់ បោះឆ្នោតនាពេលខាងមុខ
ទ្រីប៉ូលី៖ ក្រុមប្រដាប់អាវុធមួយចំនួន ដែលមានមូលដ្ឋាននៅប្រទេសលីប៊ី ភាគខាងលិចប្រទេស បានច្រានចោលច្បាប់នៃ ការបោះឆ្នោតនាពេលខាងមុខ ដែលចេញដោយសភាតំណាងរាស្រ្ដ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមប្រដាប់អាវុធបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់បោះឆ្នោតត្រូវបាន “ប្រឈមនឹងផ្លូវច្បាប់ ហើយមិនផ្អែកលើការ ឯកភាពនយោបាយណាមួយឡើយ”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការបដិសេធច្បាប់បោះឆ្នោត មិនមែនមានន័យថា បដិសេធការបោះឆ្នោតនោះទេ” ដោយចោទប្រកាន់សភាថា ជាគណបក្ស ដែលរារាំងការបោះឆ្នោត។...