ព័ត៌មានអន្តរជាតិ
ក្រុមប្រទេស BRICS កំពុងស្នើដាក់បញ្ចូល អ៊ីស្រាអែល ក្នុងបញ្ជីរដ្ឋភេវរកម្ម
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអំពាវនាវឱ្យប្រទេស BRICS ចាត់តាំងរដ្ឋាភិបាលអ៊ីស្រាអែល និងយោធារបស់ខ្លួនជាអង្គការភេរវករ ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមរបស់ពួកគេប្រឆាំងនឹងប៉ាឡេស្ទីន។ ប្រភពដដែលបានឲ្យដឹងទៀតដែរថាមេដឹកនាំរូបនេះបានដាក់សំណើទៅកិច្ចប្រជុំរួមវិសាមញ្ញតាមអនឡាញរបស់ក្រុមប្រទេស BRICSស្តីពីស្ថានការណ៍មជ្ឈិមបូព៌ានៅហ្គាហ្សាកាលពីថ្ងៃអង្គារ។ គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ង់ បានក្លាយជាសមាជិក BRICS ជាផ្លូវការក្នុងខែមករា និងបានស្នើសុំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។ លោកRaisi ក៏បានអំពាវនាវឲ្យសមាជិកទាំងអស់ក្នុងការប្រើឥទ្ធិពលរបស់ពួកគេដើម្បីបំបែក ការឡោមព័ទ្ធ...