ព័ត៌មានអន្តរជាតិ
ជប៉ុន នឹងប្រជែងយកកៅអី សមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ២០៤៣
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុននឹងប្រកួតប្រជែង ការបោះឆ្នោតមួយសម្រាប់កៅអី មិនអចិន្ត្រៃយ៍លើក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនៅឆ្នាំ២០៤៣ ដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាព និងសន្តិសុខពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ តាមរយៈអង្គការអន្តរជាតិ។ អគ្គលេខាធិការរងខុទ្ទកាល័យលោក Keiichiro Tachibana បានឲ្យដឹងថា រដ្ឋាភិបាលបានចុះឈ្មោះជាមួយ អង្គការសហប្រជាជាតិរួចហើយ ដោយកត់សម្គាល់ថា ការត្រៀមរៀបចំ “ហ្មត់ចត់” គឺចាំបាច់ ខណៈដែលការបោះឆ្នោតនឹងមានការតស៊ូ យ៉ាងលំបាកក្នុងចំណោមប្រទេស...