ព័ត៌មានអន្តរជាតិ
ប៉ាគីស្ថាន ថ្កោលទោសរបាយការណ៍ របស់ក្រុមប្រឹក្សាអាមេរិក ស្តីពីសេរីភាពសាសនា
អ៊ីស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថាន បានថ្កោលទោសចំពោះរបាយការណ៍ របស់គណៈកម្មការសហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិ (USCIRF) ដោយអះអាងថា វាផ្អែកលើ “ការសន្មត់ខុស” ។ របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់គណៈកម្មាការដែលបាន ចេញផ្សាយនៅដើមខែនេះគឺ “ផ្អែកលើការចោទប្រកាន់ ដែលមិនច្បាស់លាស់ និងការមិនឆ្លុះបញ្ចាំងពីការពិត ជាក់ស្តែងនៅក្នុងប្រទេសប៉ាគីស្ថាន” នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស ប៉ាគីស្ថានលោកស្រី Mumtaz Zahra Baloch...