ព័ត៌មានអន្តរជាតិ
ក្រុមមន្ត្រីការទូតអាមេរិក បន្តស្នើសុំរដ្ឋាភិបាលអាមេរិក និងអ៊ីស្រាអែល ទទួលយកបទឈប់បាញ់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រីការទូតកម្រិតទាប និងមធ្យមនៅក្រសួងការបរទេសអាមេរិកបានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតី Joe Biden ក្នុងការថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើជនស៊ីវិល និងទាមទារឱ្យមានបទឈប់បាញ់នៅហ្គាហ្សា។ ការស្នើសុំរបស់ក្រុមមន្ត្រីអាមេរិកនេះត្រូវបានបែកធ្លាយចេញពីអនុស្សរណៈចុងក្រោយបង្អស់ នៃការបែងចែកនៅក្នុងនាយកដ្ឋានលើប្រទេសអ៊ីស្រាអែល ដោយបានអំពាវនាវឱ្យរដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងអ្នកការទូតជាន់ខ្ពស់ផ្សេងទៀតទាមទារជាសាធារណៈថាអ៊ីស្រាអែល គួរតែយល់ព្រមលើបទឈប់បាញ់មួយ និងដើម្បីតម្រឹមសេចក្តីថ្លែងការណ៍សាធារណៈ និងឯកជនរបស់ពួកគេស្តីពីជម្លោះ។ នៅក្នុងអត្ថន័យពីខាងក្នុងនោះអាមេរិកក៏បានធ្វើការរិះគន់អ៊ីស្រាអែល ជាលក្ខណៈឯកជន ប៉ុន្តែមិនមែននៅទីសាធារណៈនិងដោយមានចំណែក នៃការយល់ឃើញជាសាធារណៈក្នុងតំបន់ដែលថាសហរដ្ឋអាមេរិក...