ព័ត៌មានអន្តរជាតិ
ក្រុមមហាសេដ្ឋីដាណឺម៉ាក បង្កើតគ្រុបវិនិយោគបង្ហាញផែនការចង់ទិញរដ្ឋ California ជាមួយនឹងតម្លៃ ១ទ្រីលានដុល្លារ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកមាននៅប្រទេសដាណឺម៉ាក បានស្នើឱ្យប្រទេសរបស់ពួកគេ ទិញយករដ្ឋកាលីហ្វ័រញ៉ា California សហរដ្ឋអាមេរិកក្នុងតម្លៃ ១ទ្រីលានដុល្លារ និងការផ្គត់ផ្គង់កុម្មង់នំនានាពីប្រទេសដាណឺម៉ាក ពេញមួយជីវិតផងដែរ។ គួរឲ្យដឹងដែរថាគំនិតនៃការទិញទឹកដីនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់ជាថ្មីពីការចាប់អារម្មណ៍ របស់លោកក្នុងការទិញយកទឹកដី Greenlandចេញពីប្រទេសដាណឺម៉ាក។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញនូវគំនិតរបស់លោកសាជាថ្មីម្តងហើយម្តងទៀត...