ព័ត៌មានអន្តរជាតិ
ក្រុមមេដឹកនាំ ពិភពលោកជំរុញតាលីបង់ ឲ្យអនុញ្ញាតអ្នកប្រឆាំង ចេញពីប្រទេស និងការពារស្ត្រី
បរទេស៖ ប្រតិកម្មចំពោះការ កាន់កាប់របស់ពួកតាលីបង់ លើប្រទេសអាហ្វហ្គានីស្ថាន បានកើតមានពីជុំវិញពិភពលោក នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយភាគច្រើនបានជំរុញ ឲ្យពួកសកម្មប្រយុទ្ធ អនុញ្ញាតឲ្យអ្នកដែលចង់ចាកចេញ បានធ្វើដំណើរចាកចេញ និងឲ្យការពារសិទ្ធិស្ត្រីនិងក្មេងស្រី។ នៅអង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ António Guterres បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយក្នុងសារធ្វីតធ័រមួយ កាលពីថ្ងៃអាទិត្យ លោកបានជំរុញពួកតាលីបង់ និងក្រុមដទៃទៀតទំាងអស់ ឲ្យប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់...