តេអេរ៉ង់៖ អ៊ីរ៉ង់នឹងស្វែងរកការសងសឹក ចំពោះការចោទប្រកាន់របស់អ៊ីស្រាអែលថា ការធ្វើឃាតប្រធានការិយាល័យ នយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh ដោយមិនធ្វើឱ្យវិបត្តិក្នុងតំបន់កើនឡើង នេះបើតាមការលើកឡើងរបស់អ្នកជំនាញអ៊ីរ៉ង់។ លោក Hassan Beheshtipour អ្នកវិភាគកិច្ចការអន្តរជាតិ ដែលមានមូលដ្ឋាន នៅទីក្រុងតេអេរ៉ង់បានប្រាប់កាសែតស៊ីនហួថា “យើងនឹងឃើញការកើនឡើង នៃភាពតានតឹងនៅក្នុងតំបន់ ប៉ុន្តែតាមរបៀបគ្រប់គ្រងល្អ នោះអាចជួយការពារការកើនឡើង នៃភាពតានតឹងបានមួយចំនួន។ លោក...
យូអិន៖ អ្នកសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ាលោក Tor Wennesland បានអំពាវនាវឱ្យមានការចរចា ឡើងវិញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ លោក Wennesland បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ខ្ញុំជំរុញឱ្យភាគីទាំងពីរបង្កើន កិច្ចខិតខំប្រឹងប្រែងទាំងអស់ឡើងវិញ ហើយត្រឡប់ទៅតុចរចាភ្លាមៗ និងដោយស្មោះត្រង់”។ លោកបានលើកឡើងថា “ប្រសិនបើការពិភាក្សាមិនដំណើរការឡើងវិញទេ ខ្ញុំខ្លាចអាក្រក់បំផុតសម្រាប់ ជនស៊ីវិលដែលលាក់ខ្លួន និងគួរឱ្យភ័យខ្លាចនៅក្នុងទីក្រុងរ៉ាហ្វា...
បរទេស៖ កាសែត Wall Street Journal របស់អាមេរិកបានអះអាងកាលពីថ្ងៃពុធថា ក្រុមយុទ្ធជនហាម៉ាស និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ប្រមាណ ៥០០ នាក់ បានចូលរួមក្នុងការហ្វឹកហ្វឺនដែលរៀបចំដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) មួយខែមុនពេលការវាយប្រហារថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល។ យ៉ាងណាក៏ដោយអ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការនូវតួនាទីណាមួយក្នុងការវាយប្រហារនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
យេរ៉ូសាឡឹម៖ អាជ្ញាធរក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សជាង ៩៧០ នាក់បានស្លាប់នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំដែលមានប្រភពចេញពីហ្គាហ្សាស្ទ្រីព ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងការវាយប្រហារសងសឹក ដែលវាបានបង្កឡើងពីប្រទេសអ៊ីស្រាអែល។ ទូរទស្សន៍ក្នុងស្រុក Channel 12 បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៦០០ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស់ បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ដោយការវាយប្រហារនៅព្រឹកថ្ងៃសៅរ៍នេះ ខណៈដែលជនជាតិប៉ាឡេស្ទីនជាង ៣៧០ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល...