រ៉ាហ្វា៖ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell បានថ្កោលទោសវិបត្តិហ្គាហ្សា ថា “បង្កើតឡើងដោយមនុស្ស” និងបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ដំណោះស្រាយនយោបាយក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រំដែនរ៉ាហ្វា របស់អេហ្ស៊ីបឆ្លងកាត់តំបន់ហ្គាហ្សា។ លោក Borrell បានប្រាប់អ្នកយកព័ត៌មានថា “អ្វីដែលកំពុងកើតឡើងនៅផ្នែកម្ខាងទៀតនៃជញ្ជាំងនេះមិនមែនជាវិបត្តិ ដែលបង្កើតឡើងដោយធម្មជាតិនោះទេ វាគឺជាវិបត្តិដែលបង្កើតឡើងដោយមនុស្ស” ។ លោកបានលើកឡើងថា វិបត្តិបានចាប់ផ្តើមជាមួយនឹង...
គែរ៖ ក្រុមហាម៉ាស់នៅតែប្រកាន់ខ្ជាប់ នូវការទាមទាររបស់ខ្លួនដែលថា កិច្ចចរចាលើបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា គឺផ្តោតលើកិច្ចព្រមព្រៀង ដែលបានពិភាក្សាគ្នារួចហើយ ជាមួយនឹងអ៊ីស្រាអ៊ែល និងអ្នកសម្រុះសម្រួល ប្រសើរជាងការចាប់ផ្តើមសារជាថ្មី ក្រោយពីការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់តិចបំផុតចំនួន១៩នាក់ ដែលស្ថិតនៅក្នុងការឡោមព័ទ្ធ ។ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនរំពឹងថា កិច្ចចរចាស្វែងរកសន្តិភាពដែល បានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នោះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានឆ្លើយតបទៅកាន់អ្នកសម្របសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងបញ្ជូនគណៈប្រតិភូ ទៅបន្តការចរចាលើកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅថ្ងៃទី១៥ ខែសីហា។ ការិយាល័យរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចរចា នឹងត្រូវបានបញ្ជូន ដើម្បីបញ្ចប់ព័ត៌មានលម្អិត សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពី អ្នកសម្រុះសម្រួលនៃប្រទេសទាំងបី បានចេញសេចក្តីថ្លែងការណ៍រួមដោយ...
គែរ៖ ក្រុមហាម៉ាស់បានតែងតាំងមេដឹកនាំ តំបន់ហ្គាហ្សារបស់ខ្លួនឈ្មោះ Yahya Sinwar ជាអ្នកស្នងតំណែងពីអតីតប្រធាននយោបាយ លោក Ismail Haniyeh ដែលត្រូវបានធ្វើឃាតនៅ ទីក្រុងតេហរ៉ង់កាលពីសប្តាហ៍មុន ក្នុងសកម្មភាពដែលពង្រឹងមាគ៌ា ចាក់ឬសដែលបានបន្តចាប់តាំងពី ការវាយប្រហារថ្ងៃទី៧ ខែតុលា នៅលើប្រទេសអ៊ីស្រាអ៊ែល ។ លោក Sinwar ជាស្ថាបត្យករនៃការវាយប្រហារ ដ៏សាហាវបំផុតមកលើអ៊ីស្រាអ៊ែល ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍...
បរទេស៖ រដ្ឋមន្ត្រីផ្នែកស៊ើបការណ៍អ៊ីរ៉ង់លោក Esmail Khatib បានចោទប្រកាន់ទៅលើ សហរដ្ឋអាមេរិកថា បានបើកភ្លើងខៀវលើផែនការរបស់អ៊ីស្រាអែល ក្នុងការធ្វើឃាតប្រមុខនយោបាយ របស់ក្រុមហាម៉ាស់លោក Ismail Haniyeh ។ លោក Khatib បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ នៅក្នុងសារចូលរួមរំលែកទុក្ខចំពោះមរណភាព របស់លោក Haniyeh ដែលត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ជាកន្លែងដែលគាត់កំពុងស្នាក់នៅ...
ហ្គាហ្សា៖ លោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស បានប្តេជ្ញាថា សំណើបទឈប់បាញ់ណាមួយ សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប ដែលមិនធានាការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់នោះ មិនអាចទទួលយកបានឡើយ។ លោក Haniyeh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចលនាហាម៉ាស់ បានបង្ហាញពីភាពបត់បែនអតិបរមា និងទទួលយករាល់សំណើ ដែលបានស្នើឡើងលើលក្ខខណ្ឌនៃបទឈប់បាញ់ ការបញ្ចប់អរិភាព និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីប លោក Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយបន្ទាប់ពីការសម្លាប់គ្រួសាររបស់គាត់ជាច្រើននាក់។...
ហ្គាហ្សា៖ ប្រភពមួយបានឲ្យដឹងថា ក្រុមហាម៉ាស់កាលពីថ្ងៃពុធ បានបដិសេធការអះអាងដែលថា ខ្លួនបានស្នើគំនិតថ្មី សម្រាប់សំណើបទឈប់បាញ់ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពស្និទ្ធនឹងក្រុមហាម៉ាស់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថា “អ្វីទាំងអស់ ដែលយើងបានធ្វើ គឺការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះអ្វីដែលត្រូវបានបង្ហាញនៅថ្ងៃទី០៥ ខែឧសភា ដោយអ្នកសម្របសម្រួល ហើយយើងមិនបានពិភាក្សាអំពីគំនិត ឬសំណើថ្មីណាមួយឡើយ”។ ប្រភពបានអះអាងថា សំណើនេះរួមបញ្ចូលឃ្លាដែល...
ហ្គាហ្សា៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហាម៉ាស់បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួល អំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការឈានដល់ “កិច្ចព្រមព្រៀងពេញលេញ” បូករួមទាំងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោសជាច្រើននាក់ បើសិនជា អ៊ីស្រាអ៊ែលបញ្ឈប់សង្គ្រាមរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ក្រុម ហាម៉ាស់ បានបញ្ជាក់ថា ខ្លួនបានបង្ហាញពីភាពបត់បែន និងវិជ្ជមានក្នុងការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់អ្នកសម្រុះសម្រួលពេញមួយជុំ...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានជូនដំណឹងដល់អ្នកសម្រុះសម្រួលថា ខ្លួននឹងមិនចូលរួមក្នុងការចរចាណាមួយ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ឬកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សានកាលពីយប់ថ្ងៃអាទិត្យ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងគោលដៅ របស់កងទ័ពអ៊ីស្រាអែល លើតង់លំនៅដ្ឋានជនស៊ីវិល ដែលផ្លាស់ទីលំនៅ នៅភាគពាយព្យនៃទីក្រុងរ៉ាហ្វា ដោយបានសម្លាប់ និងរបួសរាប់សិបនាក់របស់ពួកគេ។ ប្រភពក៏បានឲ្យដឹងផងដែរថា ថ្នាក់ដឹកនាំក្រុមហាម៉ាស់ មិនបានទទួលការជូនដំណឹងជាផ្លូវការណាមួយ ពីអ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប ឬកាតា...
គែរ៖ ប្រទេសអេហ្ស៊ីប កំពុងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូមកពីក្រុមហាម៉ាស់ អ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិក នៅទីក្រុងគែរ កាលពីថ្ងៃអង្គារ ក្នុងគោលបំណងឈានដល់ បទឈប់បាញ់ដ៏ទូលំទូលាយ នៅតំបន់ហ្គាហ្សាស្ទ្រីប។ គណៈប្រតិភូអ៊ីស្រាអែល ដែលបានមកដល់ទីក្រុងគែរ កាលពីរសៀលថ្ងៃអង្គារ រួមមានសមាជិកនៃទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល Mossad និងទីភ្នាក់ងារសន្តិសុខ Shin Bet។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល...