ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានជូនដំណឹងដល់អ្នកសម្រុះសម្រួលថា ខ្លួននឹងមិនចូលរួមក្នុងការចរចាណាមួយ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ឬកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សានកាលពីយប់ថ្ងៃអាទិត្យ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងគោលដៅ របស់កងទ័ពអ៊ីស្រាអែល លើតង់លំនៅដ្ឋានជនស៊ីវិល ដែលផ្លាស់ទីលំនៅ នៅភាគពាយព្យនៃទីក្រុងរ៉ាហ្វា ដោយបានសម្លាប់ និងរបួសរាប់សិបនាក់របស់ពួកគេ។ ប្រភពក៏បានឲ្យដឹងផងដែរថា ថ្នាក់ដឹកនាំក្រុមហាម៉ាស់ មិនបានទទួលការជូនដំណឹងជាផ្លូវការណាមួយ ពីអ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប ឬកាតា...
គែរ៖ ប្រទេសអេហ្ស៊ីប កំពុងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូមកពីក្រុមហាម៉ាស់ អ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិក នៅទីក្រុងគែរ កាលពីថ្ងៃអង្គារ ក្នុងគោលបំណងឈានដល់ បទឈប់បាញ់ដ៏ទូលំទូលាយ នៅតំបន់ហ្គាហ្សាស្ទ្រីប។ គណៈប្រតិភូអ៊ីស្រាអែល ដែលបានមកដល់ទីក្រុងគែរ កាលពីរសៀលថ្ងៃអង្គារ រួមមានសមាជិកនៃទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល Mossad និងទីភ្នាក់ងារសន្តិសុខ Shin Bet។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល...
ហ្គាហ្សា៖ កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា នាពេលថ្មីៗនេះបានបញ្ចប់ក្នុងរដ្ឋធានីគែររបស់អេហ្ស៊ីប ដោយគណៈប្រតិភូហាម៉ាស់ បានចាកចេញទៅកាន់ប្រទេសកាតា ដើម្បីធ្វើការពិភាក្សាបន្ថែម លើសំណើបទឈប់បាញ់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ហាម៉ាស់ ។ មន្ត្រីដែលបានឲ្យដឹងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបានប្រាប់ស៊ីនហួរថា គណៈប្រតិភូនឹងបន្តការពិភាក្សារបស់ពួកគេ ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា។ លោកបានសង្កត់ធ្ងន់ថា ការចរចាមិនបានបរាជ័យនោះទេ ប៉ុន្តែចលនាត្រូវពិភាក្សាលើ ចំណុចមួយចំនួននៃសំណើថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយភ្លាមៗបន្ទាប់ពី ការបញ្ចប់នៃកិច្ចចរចាបទឈប់បាញ់...
ហ្គាហ្សា៖ គណៈប្រតិភូនៃចលនាតស៊ូអ៊ីស្លាម (ហាម៉ស់) នឹងត្រឡប់ទៅរដ្ឋធានីគ៊ែរ របស់អេហ្ស៊ីបនៅថ្ងៃអង្គារ ដើម្បីផ្តល់ “ការឆ្លើយតបចុងក្រោយ” របស់ចលនាចំពោះសំណើរបស់អេហ្ស៊ីប ជុំវិញបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប និងការផ្លាស់ប្តូរអ្នកទោសជាមួយនឹងអ៊ីស្រាអែល។ ប្រភពដែលមិនចង់ប្រាប់ឈ្មោះ របស់លោកបានឲ្យដឹងថា គណៈប្រតិភូហាម៉ាស់ ដែលបានចាកចេញពីទីក្រុងគែរ កាលពីថ្ងៃអាទិត្យ សម្រាប់ការពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំចលនានៅទីក្រុងដូហា ប្រទេសកាតា នឹងត្រលប់មកវិញជាមួយនឹង “ការឆ្លើយតបចុងក្រោយ” ចំពោះសំណើរបស់អេហ្ស៊ីបពីរថ្ងៃក្រោយ។ យោងតាមប្រភពបានឱ្យដឹងថា...
ប៉េរូត៖ កងពលតូច Al-Qassam ដែលជាក្រុមប្រយុទ្ធស្លាបខាងស្ដាំរបស់ក្រុមហាម៉ាស់ បានអះអាងទទួលខុសត្រូវ ចំពោះការបាញ់បង្ហោះគ្រាប់រ៉ុក្កែតពីភាគខាងត្បូងលីបង់ ឆ្ពោះទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលតូចភាគខាងកើត នៅភាគខាងជើង ដែលកាន់កាប់ប៉ាឡេស្ទីន។ កងពលតូច Al-Qassam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទម្លាក់គ្រាប់បែកពីភាគខាងត្បូងប្រទេសលីបង់ ទីស្នាក់ការកណ្តាលនៃកងពលតូចភាគខាងកើតទី៧៦៩ (ជំរុំ Jibour) នៅភាគខាងជើងដែលកាន់កាប់ដោយប៉ាឡេស្ទីន ដើម្បីឆ្លើយតបទៅនឹងការសម្លាប់រង្គាលរបស់សត្រូវ Zionist នៅតំបន់ហ្គាហ្សា និងការបះបោរនៅតំបន់ West...
បរទេស៖ Axios បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រី មិនបញ្ចេញឈ្មោះពីរនាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់ នូវលក្ខណ្ឌក្នុងការផ្អាកការប្រយុទ្ធគ្នា រហូតដល់៦០ថ្ងៃ ដូច្នេះក្រុមចំណាប់ខ្មាំង ដែលនៅសេសសល់ទាំងអស់ អាចត្រូវបានដោះលែងវិញពីក្រុមហាម៉ាស។ ក្រុមហាម៉ាស់បានចាប់ ជនជាតិអ៊ីស្រាអែលប្រហែល ២៤០នាក់ ក្នុងអំឡុងពេលការវាយឆ្មក់នៅថ្ងៃទី៧ ខែតុលា របស់ខ្លួនពីហ្គាហ្សា ខណៈពេលដែលមួយចំនួនត្រូវបាន ដោះលែងក្នុងអំឡុងពេល បទឈប់បាញ់សម្រាប់ការងារមនុស្សធម៌ រយៈពេលមួយសប្តាហ៍នៅចុងខែវិច្ឆិកា ប៉ុន្តែអ៊ីស្រាអែលប៉ាន់ប្រមាណថា...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រុមហាម៉ាស់បានប្រកាសពីការបង្កក លើការចរចាបទឈប់បាញ់ ជាមួយនឹងអ៊ីស្រាអ៊ែល ក្រោយពីអនុប្រធានក្រុមបក្ស គឺលោក Saleh al-Arouri ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅក្នុងប្រទេសលីបង់។ ប្រភពបានឲ្យដឹងនៅក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងបានជូនដំណឹងដល់បងប្អូន នៅក្នុងប្រទេសកាតា និងអេហ្ស៊ីបអំពីការបង្កកការចរចានេះ” ។...
យេរ៉ូសាឡឹម៖ ពាណិជ្ជកម្មទំនិញអន្តរជាតិរបស់អ៊ីស្រាអែល បានកត់ត្រាការធ្លាក់ចុះគួរ ឱ្យកត់សម្គាល់នៅក្នុងខែវិច្ឆិកា ចំពេលមានជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយការិយាល័យ ស្ថិតិកណ្តាលរបស់ប្រទេស។ ការនាំចេញរបស់អ៊ីស្រាអែលមានចំនួនសរុប ៤,៩១ ពាន់លានដុល្លារអាមេរិកក្នុងខែវិច្ឆិកា ធ្លាក់ចុះ ១៨,៣៩ ភាគរយធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលការនាំចូលរបស់អ៊ីស្រាអែល មានចំនួន ៦,៤២ ពាន់លានដុល្លារកាលពីខែមុន ធ្លាក់ចុះ ២១,៧៨...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ជនជាតិអ៊ីស្រាអ៊ែលចំនួន១៣នាក់ និងជនជាតិថៃចំនួន៤នាក់បានមកដល់ប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃអាទិត្យនេះ ដែលជាការដោះលែងចំណាប់ខ្មាំងជាលើកទី២ពីការជាប់ឃុំឃាំងរបស់ក្រុមហាម៉ាស់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីននៅក្នុងកិច្ចព្រមព្រៀងមួយរយៈពេលខ្លីដែលរងគ្រោះថ្នាក់ដោយជម្លោះអំពីការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា ។ ទោះបីជាត្រូវបានយកឈ្នះដោយការសម្របសម្រួលនៃប្រទេសអេហ្ស៊ីប និងប្រទេសកាតាក៏ដោយ ជម្លោះដែលគំរាមកំហែងបទឈប់បាញ់គ្នាដើម្បីដោះលែងអ្នកចាប់ខ្លួនបានបញ្ជាក់ពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងនេះមានន័យថា ដោះលែងចំណាប់ខ្មាំងចំនួន៥០នាក់ដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ្នកទោសចំនួន១៥០នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអ៊ែលនៅក្នុងរយៈពេល៤ថ្ងៃ ។ ក្រោយមកបានចាកចេញពីតំបន់ហ្គាហ្សា ខណៈដែលក្រុមហាម៉ាស់បានប្រគល់អ្នកចាប់ឈ្លើយទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកាលពីល្ងាចថ្ងៃសៅរ៍ ។ ជនជាតិអ៊ីស្រាអ៊ែល ចំនួន៦នាក់ក្នុងចំណោម១៣នាក់ត្រូវបានដោះលែងជាស្ត្រី...
បរទេស៖ ប្រមុខកងកម្លាំងពិសេស Quds របស់អ៊ីរ៉ង់បានប្តេជ្ញាថា នឹងធ្វើ “អ្វីគ្រប់យ៉ាងដែលត្រូវការ” ដើម្បីគាំទ្រក្រុមហាម៉ាសនៅក្នុងសង្គ្រាម របស់ក្រុមនេះជាមួយអ៊ីស្រាអែលដោយអះអាងថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកំពុងឆ្ពោះទៅរក “ជ័យជំនះដ៏សម្បើម” នៅក្នុងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងលិខិតមួយផ្ញើទៅកាន់មេបញ្ជាការ នៃក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស កងពលតូច Ezzedine al-Qassam...