ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនកំពុងធ្វើប្រតិបត្តិការ “ជាក់លាក់ និងជាគោលដៅ” ប្រឆាំងនឹងក្រុមហាម៉ាស នៅមន្ទីរពេទ្យ al-Shifa នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ៊ីស្រាអែល បានចោទក្រុមហាម៉ាសថា បានលាក់អ្នកប្រយុទ្ធរបស់ខ្លួននៅក្នុងមន្ទីរពេទ្យ ជាការអះអាងរបស់ក្រុមហាម៉ាស បានបដិសេធ។ មន្ទីរពេទ្យមានអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យ ព្រមទាំងជនស៊ីវិលនាពេលបច្ចុប្បន្ន។ យោធាបានបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការ...
ហ្គាហ្សា៖ មន្ត្រីចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) ពីរនាក់បានបដិសេធកាលពីថ្ងៃអាទិត្យ ចំពោះការផ្អាកការចរចាជាមួយអ៊ីស្រាអែល ទាក់ទងនឹងការដោះលែងចំណាប់ខ្មាំង និងអ្នកទោស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពពីក្រុមហាម៉ាស ដែលថ្លែងទៅកាន់ស៊ីនហួក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “ខ្ញុំមិនបានឮអំពីបញ្ហានេះទេ” ដោយសំដៅលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថាក្រុមបក្សពួកកំពុងផ្អាកការចរចា ដោយសារតែអ៊ីស្រាអែលកំណត់ គោលដៅទៅលើមន្ទីរពេទ្យហ្គាហ្សា។ ដោយឡែកលោក Zaher Jabarin មន្ត្រីក្រុមហាម៉ាស ដែលមើលការខុសត្រូវលើកិច្ចការអ្នកទោសបានប្រាប់ស៊ីនហួថា ចលនានេះ គឺបើកចំហ...
បរទេស៖ សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាសបាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមានការភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់អាមេរិកចំពោះអំពើហឹង្សានាពេលថ្មីៗនេះនៅក្នុងតំបន់ហ្គាហ្សា ដែលបង្ហាញថា សហរដ្ឋអាមេរិកអាចចូលប្រយុទ្ធ បន្ទាប់ពីអាមេរិកបានបញ្ជូនទាហានរាប់ពាន់នាក់ និងនាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់តំបន់នោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Ali Barakeh សមាជិកនៃក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសលីបង់បាននិយាយថា ក្រុម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស មានឆន្ទៈក្នុងការដោះលែងអ្នកមិនមែនជាអ្នកប្រយុទ្ធ ដែលខ្លួនបានចាប់ឃុំខ្លួនតាំងពីថ្ងៃទី ៧ ខែតុលាមួយចំនួនត្រឡប់មកវិញ។ លោក Amir-Abdollahian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា៖ យោងតាមការចរចារបស់យើង ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះលែងអ្នកទោសស៊ីវិល។ ម៉្យាងវិញទៀត ពិភពលោកគួរតែគាំទ្រការដោះលែង...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្តល់យោបល់ថា ទាហានលោកខាងលិចដែល ដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាក់ស្តែងដើម្បីប្រយុទ្ធជាមួយក្រុមភេរវករ ដែលនៅសេសសល់របស់រដ្ឋឥស្លាម (IS ដែលពីមុនជា ISIS) គួរតែត្រូវបានរៀបចំឡើងវិញដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ហ្សឺណែវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) កាលពីថ្ងៃពុធបានអំពាវនាវឱ្យក្រុមហាម៉ាស់ ផ្តល់ភស្តុតាងនៃការចាប់ចំណាប់ខ្មាំង ដែលខ្លួនកំពុងឃុំឃាំង និងសុំឲ្យធ្វើការដោះលែងពួកគេទាំងអស់ ដោយហេតុផលប៉ះពាល់ដល់សុខភាព ។ WHO បានឲ្យដឹងថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) គួរតែត្រូវបានអនុញ្ញាតឱ្យ ទទួលបានការព្យាបាលភ្លាមៗ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ពួកគេ...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានដោះលែងស្ត្រីជនជាតិអ៊ីស្រាអែលវ័យចំណាស់ពីរនាក់ ដែលជាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ ខណៈដែលយន្តហោះជាច្រើនគ្រឿង ដែលដឹកជំនួយមនុស្សធម៌បានចុះចតនៅអាកាសយានដ្ឋាន al-Arish របស់ប្រទេសអេហ្ស៊ីប ក្នុងភាគខាងជើងស៊ីណៃ ដើម្បីរង់ចាំបញ្ជូនទៅក្នុងតំបន់ហ្គាហ្សា ដែលកំពុងហែកហួរដោយសង្រ្គាម។ នៅពេលដែលការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា និងការត្រៀមលក្ខណៈ សម្រាប់ការឈ្លានពានដីដែលអាចកើតមាននៃតំបន់ប៉ាឡេស្ទីន ក្រុមយោធាស៊ីអ៊ីតហេសបូឡា និងអ៊ីស្រាអែល បានប៉ះទង្គិចគ្នាកាន់តែខ្លាំងនៅតាមព្រំដែន ដោយបង្កើនការភ័យខ្លាចនៃជម្លោះក្នុងតំបន់។ កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
បរទេស៖ មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh បានប្រកាសថា តាមរយៈការបើកដៃឱ្យអ៊ីស្រាអែល បង្ក “ភាពឃោរឃៅ” មក, ទីបំផុតសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ Al-Ahli នៅទីក្រុង ហ្គាហ្សា។ លោក Haniyeh បាននិយាយថា ការទម្លាក់គ្រាប់បែកនឹង “ក្លាយជាចំណុចរបត់មួយ” នៅក្នុងការតស៊ូរបស់ក្រុមគាត់ប្រឆាំងនឹងរដ្ឋជ្វីហ្វ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨...