(កំពង់ចាម)៖គេថាសំណាងមនុស្សពិតជាមើលមិនឃើញ! បងប្រុសមានសំណាងរូបនេះមានឈ្មោះ ឡុង ឡេន រស់នៅ ភូមិបផាត់ ឃុំរកា៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរជាអ្នកដកស្វាយចន្ទី និងជាអ្នកនេសាទត្រីតិចតួចក្រៅពីរបរកសិកម្ម។បងប្រុសបានរៀបរាប់ទាំងអារម្មណ៍រំភើបញាប់ញ័រថា គាត់តែងតែទិញទឹកក្រូចអាយស៍កូឡាញាំជាប្រចាំ ។ទិញដូចតែរាល់ដង តែចម្លែកអីតែថ្ងៃនេះ មូលភ្លាមឃើញនៅលើកម្របដបខុសប្លែកពីធម្មតា គ្រាន់តែដឹងថាឈ្នះបានឡានភ្លាម ស្រែកហ៊ោឡើងផ្អើរ អស់អ្នកជិតខាងតែម្តង ។ បងប្រុសបានបន្តទៀតថា មិននឹកស្មានជាតិនេះមានឱកាសមានសំណាងបានឡានជិះហ្នឹងគេបែបនេះទេ។ បើពឹងលើចំណូលរាល់ថ្ងៃ ទោះរកមួយជីវិតនេះក៏គ្មានលទ្ធិភាពទិញឡានជិះហ្នឹងគេដែរ។ សព្វថ្ងៃនេះ បងប្រុសជាពោះម៉ាយមានកូនក្នុងបន្ទុក៦នាក់ ហើយក្នុងនោះក៏មានកូនតូចប្រហែល២ខួបត្រូវនៅក្នុងបន្ទុកនៅបំបៅដោះគោនៅឡើយ។ជីវភាពរាល់ថ្ងៃ រកបានមួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះ ព្រោះការងារដកដំណាំមិនមែនមានឱ្យដករាល់ថ្ងៃនោះទេ។ គាត់បានបន្តទៀតថា រង្វាន់នេះពិតជាធំមិនអាចកាត់ថ្លៃបានទេសម្រាប់ជីវិតគាត់ អាចជួយសម្រួលដល់ការធ្វើដំណើរជាមួយក្រុមគ្រួសារឱ្យកាន់តែងាយស្រួលជាងមុន...
(ភ្នំពេញ)៖ ទម្រាំតែវិស័យប្រដាល់គុនខ្មែរ ឈានមកដល់ចំនុចនេះ កីឡាករជាច្រើនបានប្រឈមមុខនឹងបញ្ហាជីវភាព ខ្វះជំនួយ យុវជនមានទេពកោសល្យមិនមានឱកាសគ្រប់គ្រាន់ក្នុងការបង្ហាញសមត្ថភាព មិនមានថវិកាផ្សព្វផ្សាយគ្រប់គ្រាន់ ប្រជាជនមិនយល់ដឹង គាំទ្រយ៉ាងទូលំទូលាយ តែឥឡូវផ្លាស់ប្តូរពីមួយប្រកួត ១០ ទៅ ២០ដុល្លារ ទៅមួយប្រកួតរាប់ពាន់ដុល្លារ ដោយសារតែមានការចូលរួមយ៉ាងសកម្ម ក្នុងនោះក៏ក្រោមការជំរុញ ជ្រោមជ្រែងខ្លាំងក្លាពីក្រុមហ៊ុនកូនខ្មែរ ខ្មែរ ប៊ែវើរីជីស។ ការប្រកួតដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរ របស់កម្មវិធី...