អត្ថបទ
អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋបានសម្រេចក្តីប្រាថ្នាចុងក្រោយរបស់វិរយុទ្ធជន ប៊ុង តុងធៀន
អ្នកឧកញ៉ា លាង ពៅ (ភីធើរ)មានអារម្មណ៍ក្តុកក្តួល និងស្រណោះយ៉ាងក្រៃលែង ចំពោះការពលីរបស់វីរយុទ្ធជន ប៊ុង តុងធៀន និងបានជួយសម្រេចក្តីបំណងនៃការផ្តាំផ្ញើរចុងក្រោយរបស់វីរយុទ្ធជន តុង ធៀន ដោយឧបត្ថម្ភទឹកប្រាក់ផ្តាច់កម្ចីផ្ទះកំពុងបង់រំលោះទាំងអស់ជូនគ្រួសាររបស់គាត់ ពាក្យផ្តាំផ្ញើចុងក្រោយដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយសេចក្តីស្រឡាញ់ និងទំនួលខុសត្រូវរបស់ប្អូន បានធ្វើឱ្យអ្នកឧកញ៉ា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ប្អូនបានប្រាប់ម្ដាយថា ”ប្រសិនបើមានអ្វីកើតឡើង សូមឱ្យម្តាយយកប្រាក់ខែជាពលទាហានទៅបង់រំលោះផ្ទះបន្ត”។ ពាក្យពេចន៍ទាំងនេះ បង្ហាញពីបេះដូងដ៏ធំ...