អត្ថបទ
ក្រុមហ៊ុនតែលកូថេក ចុះហត្ថលេខាជាមួយនឹងអាគារ Kampus ដើម្បីពង្រីកសេវាមជ្ឈមណ្ឌលទិន្នន័យ និងគាំទ្រដល់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា
ភ្នំពេញ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣៖ ក្រុមហ៊ុនតែលកូថេក បានចុះកិច្ចសន្យាជាមួយអាគារ Kampus ដើម្បីពង្រីកទីតាំងមជ្ឈមណ្ឌលទិន្នន័យថ្មីមួយទៀត ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងការគាំទ្រដល់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយជំងឺរាតត្បាតកូវីដ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើបពិតជាមានសារៈសំខាន់ ដើម្បីបង្ហាញថាប្រទេសកម្ពុជាមានរចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សមស្រប ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិន បរទេសផងដែរ។ ក្រុមហ៊ុនតែលកូថេក...