ព័ត៌មានអន្តរជាតិ
រុស្ស៊ី ច្រានចោល ការចោទប្រកាន់ ពីលោកខាងលិច ដែលថា ខ្លួនពាក់ព័ន្ធនឹងគ្រោះថ្នាក់ ជើងហោះហើរ Ryanair
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅថ្ងៃពុធម្សិលមិញនេះថា ការចោទប្រកាន់របស់លោកខាងលិច ចំពោះការជាប់ពាក់ព័ន្ធរបស់ រុស្ស៊ីនៅក្នុងឧប្បត្តិហេតុជើងហោះហើររបស់ ក្រុមហ៊ុនធាកាសចរ Ryanair គឺមិនមានមូលដ្ឋាន និងមិនពិតនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងថា ទោះបីជាការពិតដែលថាមានតែ ៣ ថ្ងៃបានកន្លងផុតទៅចាប់តាំងពីការចុះចត ហើយដោយគ្មានលទ្ធផលណាមួយទាក់ទងនឹងការស៊ើបអង្កេតក្នុងករណីនេះ មន្រ្តីលោកខាងលិចបានសន្និដ្ឋានយ៉ាងលឿននិងជាឯកច្ឆ័ន្ទ។ លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “យើងបានយកចិត្តទុកដាក់លើរបៀប ដែលដៃគូលោកខាងលិចរបស់យើង...