ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុប ហាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍ប៉េឡារុស ប្រើដែនអាកាស និងព្រលានយន្តហោះខ្លួន
បរទេស៖ សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានហាមឃាត់ក្រុមហ៊ុន អាកាសចរណ៍ប៉េឡារុស មិនឲ្យប្រើដែនអាកាស និងព្រលានយន្តហោះ នៅក្នុងប្រទេសជាសមាជិកខ្លួន ដើម្បីជាការឆ្លើយតប ចំពោះរបបរបស់លោក Lukashenko ដែលបង្ខំឲ្យយន្តហោះដឹកអ្នកកាសែត ប្រឆាំងមួយរូបចុះចតកាលពីខែមុន។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាលើបម្រាមនោះ ដែលទប់ស្កាត់ក្រុមហ៊ុនអាកាសចរណ៍ប៉េឡារុស មិនឲ្យធ្វើការចុះចត ឬក៏ហោះហើរចេញពី អាកាសយានដ្ឋានសហភាពអឺរ៉ុប។ កាលពីដើមសប្ដាហ៍នេះ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប ក៏បានចេញសេចក្តីណែនាំ...