ព័ត៌មានអន្តរជាតិ
តម្លៃថ្លៃដើម ផលិតអាវុធឲ្យអ៊ុយក្រែន របស់ក្រុមហ៊ុនអាល្លឺម៉ង់ កើនឡើងស្ទើរទេ្វដង
បរទេស៖ ការស៊ើបអង្កេតរបស់កាសែត Welt am Sonntag និងត្រូវបានដកស្រង់មកចេញផ្សាយដោយ RT នៅថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថា តម្លៃគ្រាប់កាំភ្លើងធំផលិតដោយក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall បានកើនឡើងជាងពាក់កណ្តាលចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។ ឯកសារសម្ងាត់បានបង្ហាញថា Rheinmetall ដែលដាក់ឈ្មោះខ្លួនឯងថាជា ដៃគូដ៏រឹងមាំនៅខាងអ៊ុយក្រែនទទួលបានប្រាក់ចំណេញយ៉ាងច្រើនដោយការលក់កាំភ្លើងធំទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ ដែលចំណាយដោយរដ្ឋាភិបាលអាល្លឺម៉ង់ ខណៈដែលតម្លៃគ្រាប់រំសេវបានកើនឡើងតាំងពីដើមឆ្នាំមុនមកម្ល៉េះ។ យោងតាមឯកសារនេះ កាលពីខែកក្កដា ក្រសួងការពារជាតិអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rheinmetall...